ព្រះត្រៃបិដក ភាគ ១០៣
[២២៦] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់២យ៉ាងក្រៅពីនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។
សំសដ្ឋវារៈ
[២២៧] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលប្រកបដោយសេចក្តីសៅហ្មង នឹងខន្ធ២…។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ច្រឡំនឹងធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមិនប្រកបដោយសេចក្តីសៅហ្មង នឹងខន្ធ២… ជាបដិសន្ធិ។
ID: 637831174266547750
ទៅកាន់ទំព័រ៖