ព្រះត្រៃបិដក ភាគ ១០៣

រសាយតនៈ ជា​បច្ច័យ​នៃ​ជិវ្ហា​វិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ឧបា​ទា​ខន្ធ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នោ​ឧបា​ទា​ធម៌ ជា​បច្ច័យ​នៃ​នោ​ឧបា​ទា​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល នូវ​ទាន … នូវ​សីល … ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ពិចារណា​នូវ​កុសល​នោះ ត្រេកអរ រីករាយ រាគៈ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសល​នោះ។បេ។ ទោមនស្ស​កើតឡើង ក្នុង​កាលមុន។បេ។ អំពី​ឈាន។បេ។ ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ នូវ​ផល … នូវ​និព្វាន … និព្វាន ជា​បច្ច័យ​នៃ​ការពិចារណា នូវ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ដែល​លះបង់​ហើយ នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ … ក្នុង​កាលមុន។បេ។ នូវ​ពួក​ផោដ្ឋព្វៈ … នូវ​ពួក​នោ​ឧបា​ទា​ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង បុគ្គល​ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកប​ដោយ​នោ​ឧបា​ទា​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637830990304307611
ទៅកាន់ទំព័រ៖