ព្រះត្រៃបិដក ភាគ ១០៣
បញ្ហាវារៈ
[២៣១] ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មងផង នៃធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មងផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ធម៌ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមិនប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។បេ។
ID: 637831174883982900
ទៅកាន់ទំព័រ៖