ព្រះត្រៃបិដក ភាគ ១០៣

កិលេស​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៤៨] ធម៌​ដែល​ប្រកបដោយ​កិលេស អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​កិលេស នូវ​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​កិលេស អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​កិលេស ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​កិលេស។
កិលេស​សម្បយុត្ត​ទុ​កៈ ដូចគ្នា​នឹង​សង្កិ​លិ​ដ្ឋ​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។

ចប់ កិលេស​សម្បយុត្ត​ទុ​កៈ។


កិលេស​សង្កិលេសិក​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៤៩] ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ អាស្រ័យ​នូវ​លោភៈ។ គប្បី​ធ្វើ​ជា​ចក្កៈ​ផង​ចុះ។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637831178431736691
ទៅកាន់ទំព័រ៖