ព្រះត្រៃបិដក ភាគ ១០៣

ធម៌​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សៅហ្មង អាស្រ័យ​នូវ​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​កិលេស។ ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ក្តី ធម៌​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សៅហ្មង​ក្តី អាស្រ័យ​នូវ​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ពួក​សម្បយុត្ត​កក្ខន្ធ និង​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​លោភៈ។ បដិ​ច្ច​វារៈ​ក្តី សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​កិលេស​ទុ​កៈ​យ៉ាងនោះ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ អាម​សនៈ គឺ​បរាមាស​ទុ​កៈ ទើប​ផ្សេងគ្នា។

បញ្ហា​វារៈ


 [២៥០] ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្កិ​លេស ដោយហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ៤ ដូចគ្នានឹង​កិលេស​ទុ​កៈ យ៉ាងនេះ​ដែរ។
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637831178726004330
ទៅកាន់ទំព័រ៖