ព្រះត្រៃបិដក ភាគ ១០៣
បញ្ហាវារៈ
[២៥៨] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្កិលេស ដោយហេតុប្បច្ច័យ។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង នៃធម៌ដែលប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផង ដោយហេតុប្បច្ច័យ គឺពួកហេតុដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកិលេសផង ដោយហេតុប្បច្ច័យ។
[២៥៩] ធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ជាបច្ច័យនៃធម៌ដែលសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ គឺពួកកិលេសកើតឡើង ព្រោះប្រារព្ធនូវពួកកិលេស។
ID: 637831180710584597
ទៅកាន់ទំព័រ៖