ព្រះត្រៃបិដក ភាគ ១០៣

 [២៦៧] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។ អនុលោម​មាតិកា បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ …ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ កិ​លេ​សសង្កិ​លិ​ដ្ឋ​ទុ​កៈ។


កិលេស​កិលេស​សម្បយុត្ត​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៦៨] ធម៌​ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌ ដែល​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ទិដ្ឋិ ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ អាស្រ័យ​នូវ​លោភៈ។ ដូចគ្នានឹង​កិ​លេស​ញ្ចេវ​សង្កិ​លិ​ដ្ឋ​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ប្លែកៗគ្នា​ទេ វារៈ​ទាំងអស់ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ចប់ កិលេស​កិលេស​សម្បយុត្ត​ទុ​កៈ។


កិលេស​វិប្បយុត្ត​សង្កិលេសិក​ទុ​កៈ
បដិ​ច្ច​វារៈ


 [២៦៩] ធម៌​ប្រាសចាក​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង អាស្រ័យ​នូវ​ធម៌​ប្រាសចាក​សេចក្តី​សៅហ្មង
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637831182195013876
ទៅកាន់ទំព័រ៖