ព្រះត្រៃបិដក ភាគ ១០៣
[២៧៣] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៤ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ការរាប់ទាំងពីរយ៉ាងក្រៅនេះក្តី សហជាតវារៈក្តី បណ្ឌិតគប្បីធ្វើចុះ។
បច្ចយវារៈ
[២៧៤] ទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នទស្សនេនបហាតព្វធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងនទស្សនេនបហាតព្វក្ខន្ធ១ នឹងខន្ធ២ …
ID: 637831183150783440
ទៅកាន់ទំព័រ៖