ព្រះត្រៃបិដក ភាគ ១០៣
[២៩៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ២ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៤ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងនោវិគតប្បច្ច័យ មានវារៈ៤។
[២៩៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៥។ អនុលោមមាតិកា បណ្ឌិតគប្បីធ្វើផងចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ចប់ ទស្សនទុកៈ។
ភាវនាទុកៈ
បដិច្ចវារៈ
[២៩៨] ភាវនាយបហាតព្វធម៌
(១) (ធម៌ដែលត្រូវលះដោយភាវនា) អាស្រ័យនូវភាវនាយបហាតព្វធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ទស្សនទុកៈ យ៉ាងណា ភាវនាទុកៈ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។
[២៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៥។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
(១) គឺសកទាគាមិ អនាគាមិ និងអរហត្តមគ្គ។ អដ្ឋកថា។
ID: 637831188391524416
ទៅកាន់ទំព័រ៖