ព្រះត្រៃបិដក ភាគ ១០៣
ឧបាទិន្នទុកៈ
បដិច្ចវារៈ
[៤៨] ឧបាទិន្នធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ
(១) អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ មហាភូត១ … កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ អនុបាទិន្នធម៌ (ធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនបានកាន់យកហើយ
(២)) អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកឧបាទិន្នក្ខន្ធ។ ឧបាទិន្នធម៌ក្តី អនុបាទិន្នធម៌ក្តី អាស្រ័យនូវឧបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាឧបាទិន្ន នូវខន្ធ២ …។ អនុបាទិន្នធម៌ អាស្រ័យនូវអនុបាទិន្នធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ជាអនុបាទិន្ន នូវខន្ធ២ …
(១) វិបាកក្នុងភូមិ៣ និងកដត្តារូប។ (២) កុសល អកុសល កិរិយាព្យាក្រឹត ក្នុងភូមិ៣ មគ្គ៤ ផល៤ ព្រះនិព្វាន១។
ID: 637830994213165213
ទៅកាន់ទំព័រ៖