ព្រះត្រៃបិដក ភាគ ១០៣

បច្ចយ​វារៈ


 [១០៧] ឧបាទាន​ធម៌ ពឹងផ្អែក​នឹង​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​កាមុបាទាន ពឹងផ្អែក​នឹង​ទិ​ដ្ឋុ​បា​ទាន។ មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ នោ​ឧបាទាន​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​ឧបាទានក្ខន្ធ១ នឹង​ខន្ធ២ … ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​មហាភូត​ខាងក្នុង ពឹងផ្អែក​នឹង​ពួក​ខន្ធ រហូតដល់​ពួក​នោ​ឧបាទានក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ ឧបាទាន​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ឧបាទាន ពឹងផ្អែក​នឹង​ពួក​នោ​ឧបាទានក្ខន្ធ ពួក​ឧបាទាន ពឹងផ្អែក​នឹង​វត្ថុ។ ឧបាទាន​ធម៌​ក្តី នោ​ឧបាទាន​ធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ពួក​ឧបាទាន​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹង​ផ្អែក​នឹងនោ​ឧបាទានក្ខន្ធ១ នឹង​ខន្ធ២ … ពួក​ឧបាទាន ពឹងផ្អែក​នឹង​វត្ថុ ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​មហាភូត ពួក​ឧបាទាន​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។ ឧបាទាន​ធម៌ ពឹងផ្អែក​នឹង​ឧបាទាន​ធម៌​ផង នឹងនោ​ឧបាទាន​ធម៌​ផង ទើប​កើតឡើង
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637831006401130558
ទៅកាន់ទំព័រ៖