ព្រះត្រៃបិដក ភាគ ១០៣

 [១០៩] នោ​ឧបាទាន​ធម៌ ពឹង​ផ្អែក​នឹងនោ​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពឹង​ផ្អែក​នឹងនោ​ឧបាទានក្ខន្ធ១ ជា​អហេតុកៈ ក្នុង​អហេតុក​ប្ប​ដិ​សន្ធិ​ក្ខ​ណៈ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ រហូតដល់​ពួក​អសញ្ញ​សត្វ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​នោ​ឧបាទានក្ខន្ធ ជា​អហេតុកៈ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង។
 [១១០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩។ សេចក្តី​បំប្រួញ។ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់​ទាំង២យ៉ាង​ក្រៅ​នេះ​ក្តី និស្សយ​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

សំសដ្ឋ​វារៈ


 [១១១] ឧបាទាន​ធម៌ ច្រឡំ​នឹង​ឧបាទាន​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​កាមុបាទាន ច្រឡំ​នឹង​ទិ​ដ្ឋុ​បា​ទាន ទិ​ដ្ឋុ​បា​ទាន ច្រឡំ​នឹង​កាមុបាទាន។ ចក្កៈ។ ប្រស្នា​ទាំង៩ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637831006929805527
ទៅកាន់ទំព័រ៖