ព្រះត្រៃបិដក ភាគ ១០៣
បញ្ហាវារៈ
[១១៥] ឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ នោឧបាទានធម៌ ជាបច្ច័យនៃនោឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកនោឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងបដិសន្ធិក្ខណៈ។បេ។ នោឧបាទានធម៌ ជាបច្ច័យនៃឧបាទានធម៌ ដោយហេតុប្បច្ច័យ គឺពួកនោឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកឧបាទាន ដោយហេតុប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើចុះ ពួកនោឧបាទានហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកឧបាទានផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ឧបាទានធម៌ក្តី នោឧបាទានធម៌ក្តី
ID: 637831007484622622
ទៅកាន់ទំព័រ៖