ព្រះត្រៃបិដក ភាគ ១០៤
ទស្សនេនបហាតព្វហេតុកធម៌ក្ដី នទស្សនេនបហាតព្វហេតុកធម៌ក្ដី ពឹងផ្អែកនឹងទស្សនេនបហាតព្វហេតុកធម៌ផង នឹងនទស្សនេនបហាតព្វហេតុកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ជាទស្សនេនបហាតព្វហេតុកធម៌ផង នឹងវត្ថុផង នឹងខន្ធ២ផង… ខន្ធ៣ក្ដី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយវិចិកិច្ឆាផង នឹងវត្ថុផង នឹងខន្ធ២ផង…។
[១០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១១] នទស្សនេនបហាតព្វហេតុកធម៌ ពឹងផ្អែកនឹងទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈដែលប្រកបដោយវិចិកិច្ឆា ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា។ នទស្សនេនបហាតព្វហេតុកធម៌ ពឹងផ្អែកនឹងនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺជានទស្សនេនបហាតព្វហេតុកៈ ជាអហេតុកៈ រហូតដល់ពួកអសញ្ញសត្វ ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ មោហៈ ដែលប្រកបដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយឧទ្ធច្ចៈផង នឹងវត្ថុផង។
ID: 637831212646162919
ទៅកាន់ទំព័រ៖