ព្រះត្រៃបិដក ភាគ ១០៤
ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រព្រឹត្តទៅជាមួយនឹងសុខ ជាបច្ច័យនៃឧបបត្តិចិត្ត ដែលមិនប្រព្រឹត្តទៅជាមួយនឹងសុខ ភវង្គ ដែលប្រព្រឹត្តទៅជាមួយនឹងសុខ (ជាបច្ច័យ) នៃអាវជ្ជនៈ កាយវិញ្ញាណ ដែលប្រព្រឹត្តទៅជាមួយនឹងសុខ (ជាបច្ច័យ) នៃវិបាកមនោធាតុ វិបាកមនោវិញ្ញាណធាតុ ដែលប្រព្រឹត្តទៅជាមួយនឹងសុខ (ជាបច្ច័យ) នៃកិរិយាមនោវិញ្ញាណធាតុ ភវង្គ ដែលប្រព្រឹត្តទៅជាមួយនឹងសុខ (ជាច្ច័យ) នៃភវង្គ ដែលមិនប្រព្រឹត្តទៅជាមួយនឹងសុខ កុសលាកុសល ដែលប្រព្រឹត្តទៅជាមួយនឹងសុខ (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមិនប្រព្រឹត្តទៅជាមួយនឹងសុខ កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល គឺពួកសុខសហគតក្ខន្ធមុនៗ ជាបច្ច័យនៃពួកសុខសហគតក្ខន្ធក្រោយៗផង នៃសុខផង ដោយអនន្តរប្បច្ច័យ។ នសុខសហគតធម៌ ជាបច្ច័យនៃនសុខសហគតធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនសុខសហគតក្ខន្ធមុនៗ…។ មូល គឺមានវារៈ៣ ប្រហែលគ្នានឹងសប្បីតិកទុកៈ។ សុខសហគតធម៌ក្តី នសុខសហគតធម៌ក្តី ជាបច្ច័យនៃសុខសហគតធម៌ ដោយអនន្តរប្បច្ច័យ គឺពួកសុខសហគតក្ខន្ធមុនៗផង សុខផង ជាបច្ច័យនៃពួកសុខសហគតក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល គឺពួកសុខសហគតក្ខន្ធមុនៗក្តី សុខក្តី ជាបច្ច័យនៃសុខក្រោយៗ ដោយអនន្តរប្បច្ច័យ
ID: 637831232999649892
ទៅកាន់ទំព័រ៖