ព្រះត្រៃបិដក ភាគ ១០៤

ចុតិ​ចិត្ត ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ​ក្តី សុខ​ក្តី (ជា​បច្ច័យ) នៃ​ឧប​បត្តិ​ចិត្ត ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ ភវ​ង្គៈ ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ​ក្តី សុខ​ក្តី (ជា​បច្ច័យ) នៃ​អា​វជ្ជ​នៈ កាយវិញ្ញាណ​ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ​ក្តី សុខ​ក្តី (ជា​បច្ច័យ) នៃ​វិបាក​មនោ​ធាតុ វិបាក​មនោវិញ្ញាណ​ធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ​ក្តី សុខ​ក្តី (ជា​បច្ច័យ) នៃ​កិរិយា​មនោវិញ្ញាណ​ធាតុ ភវ​ង្គៈ ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ​ក្តី សុខ​ក្តី (ជា​បច្ច័យ) នៃ​ភវ​ង្គៈ ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ កុសលា​កុសល ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ​ក្តី សុខ​ក្តី ជា (បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ កិរិយា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ផល ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល គឺ​ពួក​សុខ​សហ​គតក្ខន្ធ​មុនៗក្តី សុខ​ក្តី ជា​បច្ច័យ​នៃ​ពួក​សុខ​សហ​គតក្ខន្ធ​ក្រោយៗផង នៃ​សុខ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ។
 [៩៨] សុខ​សហគត​ធម៌ ជា​បច្ច័យ​នៃ​សុខ​សហគត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣។ នសុខ​សហគត​ធម៌ ជា​បច្ច័យ​នៃ​នសុខ​សហគត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637831243671470311
ទៅកាន់ទំព័រ៖