ព្រះត្រៃបិដក ភាគ ១០៤

ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ ហើយ​ឲ្យ​នូវ​ទាន ដោយចិត្ត​ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ សីល។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ នូវ​បញ្ញា … នូវ​រាគៈ សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ រដូវ និង​ភោជន … បុគ្គល​អាស្រ័យ​នូវ​សេនាសនៈ នូវ​សុខ ហើយ​ឲ្យ​នូវ​ទាន ដោយចិត្ត​ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង។បេ។ សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ សទ្ធា ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ សេនាសនៈ​ក្តី សុខ​ក្តី ជា​បច្ច័យ​នៃ​សទ្ធា ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ ជា​បច្ច័យ​នៃ​បញ្ញា រាគៈ ទោសៈ សេចក្តី​ប្រាថ្នា កាយិកសុខ មគ្គ ផល​សមាបត្តិ និង​សុខ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នសុខ​សហគត​ធម៌ ជា​បច្ច័យ​នៃ​សុខ​សហគត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ ហើយ​ឲ្យ​នូវ​ទាន ដោយចិត្ត ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ នូវ​បញ្ញា … នូវ​រាគៈ សេចក្តី​ប្រាថ្នា
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637831243855912923
ទៅកាន់ទំព័រ៖