ព្រះត្រៃបិដក ភាគ ១០៤

និង​កាយិកសុខ … បុគ្គល​អាស្រ័យ​នូវ​សេនាសនៈ និង​សុខ ហើយ​ឲ្យ​នូវ​ទាន ដោយចិត្ត ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង កាន់​យក​នូវ​របស់ ដែលគេ​មិនបាន​ឲ្យ​ដោយចិត្ត ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ មិន​ពិត … ញុះញង់ … រោយរាយ​ឥតប្រយោជន៍ … នូវ​ទីត … នូវ​ការ​ប្លន់ … នូវ​ការ​ប្លន់​ក្នុង​ផ្ទះ​មួយ … ក្នុង​ផ្លូវ … នូវ​ប្រពន្ធ​របស់​អ្នកដទៃ … នូវ​កា​រស​មា្លប់​អ្នកស្រុក … នូវ​ការ​សម្លាប់​អ្នក​និគម … សទ្ធា​ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ ជា​បច្ច័យ​នៃ​បញ្ញា រាគៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា កាយិកសុខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នសុខ​សហគត​ធម៌ ជា​បច្ច័យ​នៃ​សុខ​សហគត​ធម៌​ផង នៃ​នសុខ​សហគត​ធម៌​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ ហើយ​ឲ្យ​នូវ​ទាន ដោយចិត្ត ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។ ប្រហែលគ្នា​នឹង​ដំណើរ​ទី២ដែរ។ ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល ដែល​មិន​ប្រព្រឹត្តទៅ​ជាមួយនឹង​សុខ។បេ។ បុគ្គល​អាស្រ័យ​នូវ​សេនាសនៈ សុខ ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637831244036360731
ទៅកាន់ទំព័រ៖