ព្រះត្រៃបិដក ភាគ ១០៤
កាន់យកនូវទ្រព្យដែលគេមិនបានឲ្យ ដោយចិត្ត ដែលប្រព្រឹត្តទៅជាមួយនឹងសុខ។បេ។ សទ្ធា ដែលមិនប្រព្រឹត្តទៅជាមួយនឹងសុខ។បេ។ សេនាសនៈក្តី សុខក្តី ជាបច្ច័យនៃសទ្ធា ដែលប្រព្រឹត្តទៅជាមួយនឹងសុខ។បេ។ ជាបច្ច័យនៃសេចក្តីប្រាថ្នា កាយិកសុខ មគ្គ ផលសមាបត្តិ និងសុខ ដោយឧបនិស្សយប្បច្ច័យ។ សុខសហគតធម៌ក្តី នសុខសហគតធម៌ក្តី ជាបច្ច័យនៃសុខសហគតធម៌ ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។
[៩៩] នសុខសហគតធម៌ ជាបច្ច័យនៃនសុខសហគតធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ដោយចិត្ត ដែលមិនប្រព្រឹត្តទៅជាមួយនឹងសុខ ថាមិនទៀង … ពិចារណា ត្រេកអរ រីករាយ រាគៈ ដែលមិនប្រព្រឹត្តទៅជាមួយនឹងសុខ ប្រារព្ធនូវហេតុនោះ។បេ។ ទោមនស្ស កើតឡើង ឃើញនូវរូបដោយទិព្វចក្ខុ។បេ។ ផោដ្ឋពា្វយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃពួកនសុខសហគតក្ខន្ធផង នៃសុខផង ដោយបុរេជាតប្បច្ច័យ។ នសុខសហគតធម៌ ជាបច្ច័យ នៃសុខសហគតធម៌ ដោយបុរេជាតប្បច្ច័យ បានដល់ អារម្មណបុរេជាត និងវត្ថុបុរេជាត។
ID: 637831244340651546
ទៅកាន់ទំព័រ៖