ព្រះត្រៃបិដក ភាគ ១០៤
អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ដោយចិត្ត ដែលប្រព្រឹត្តទៅជាមួយនឹងសុខ ថាមិនទៀង … ពិចារណា ត្រេកអរ រីករាយ រាគៈ ដែលប្រព្រឹត្តទៅជាមួយនឹងសុខ កើតឡើង ទិដ្ឋិកើតឡើង ព្រោះប្រារព្ធនូវហេតុនោះ។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកសុខសហគតក្ខន្ធ ដោយបុរេជាតប្បច្ច័យ។ នសុខសហគតធម៌ ជាបច្ច័យនៃសុខសហគតធម៌ផង នៃនសុខសហគតធម៌ផង ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ដោយចិត្ត ដែលប្រព្រឹត្តទៅជាមួយនឹងសុខ ថាមិនទៀង … ពិចារណា ត្រេកអរ រីករាយ រាគៈ ដែលប្រព្រឹត្តទៅជាមួយនឹងសុខ កើតឡើង ព្រោះប្រារព្ធនូវហេតុនោះ ទិដ្ឋិ…។ ឯវត្ថុបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកសុខសហគតក្ខន្ធផង នៃសុខផង ដោយបុរេជាតប្បច្ច័យ។ … ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៩។
[១០០] សុខសហគតធម៌ ជាបច្ច័យនៃសុខសហគតធម៌ ដោយកម្មប្បច្ច័យ បានដល់កម្ម៦ ជាសហជាត និងជានានាខណិកៈ គឺកម្ម៤ ជាសហជាតខ្លះ ជានានាខណិកៈខ្លះ ឯកម្ម២ ជានានាខណិកៈ បណ្ឌិតគប្បីធ្វើចុះ។ … ជាបច្ច័យ ដោយវិបាកប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយអាហារប្បច្ច័យ
ID: 637831244571050544
ទៅកាន់ទំព័រ៖