ព្រះត្រៃបិដក ភាគ ១០៤
គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនឧបេក្ខាសហគតក្ខន្ធ១ នូវខន្ធ២ … ចិត្តសមុដ្ឋានរូប អាស្រ័យនូវឧបេក្ខា ខន្ធ៣ក្តី កដត្តារូបក្តី អាស្រ័យនូវនឧបេក្ខាសហគតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២ … កដត្តារូប អាស្រ័យនូវឧបេក្ខា វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ វត្ថុ អាស្រ័យនូវឧបេក្ខា ឧបេក្ខាអាស្រ័យនូវវត្ថុ អាស្រ័យនូវមហាកូត១ ក្នុងខណៈនៃបដិសន្ធិ…។
មានបញ្ហា៩ ក្នុងអនុលោម ដូចគ្នានឹងសប្បីតិកទុកៈដែរ។
[១០៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងពួង សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១០៤] ឧបេក្ខាសហគតធម៌ អាស្រ័យនូវឧបេក្ខាសហគតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវឧបេក្ខាសហគតក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ នឧបេក្ខាសហគតធម៌ អាស្រ័យនូវឧបេក្ខាសហគតធម៌ ទើបកើតឡើង
ID: 637831245310938175
ទៅកាន់ទំព័រ៖