ព្រះត្រៃបិដក ភាគ ១០៤

ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ឧបេក្ខា​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ ជា​អហេតុកៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។បេ។ ឧបេក្ខាសហគត​ធម៌​ក្តី នឧបេក្ខាសហគត​ធម៌​ក្តី អាស្រ័យ​នូវ​ឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ឧបេក្ខា​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ឧបេក្ខា​សហ​គតក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។បេ។ នឧបេក្ខាសហគត​ធម៌ អា​ស្រ័យ​នូវ​នឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ញ្រេះន​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អា​ស្រ័យ​នូវ​នឧបេក្ខា​សហ​គតក្ខន្ធ១ ជា​អហេតុកៈ នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ឧបេក្ខា ជា​អហេតុកៈ វត្ថុ អាស្រ័យ​នូវ​ឧបេក្ខា ឯឧបេក្ខា អាស្រ័យ​នូវ​វត្ថុ មហា​កូត១ ដរាបដល់​ពួក​អសញ្ញ​សត្វ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ ឧបេក្ខាសហគត​ធម៌ អា​ស្រ័យ​នូវ​នឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ញ្រេះន​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ឧបេក្ខា​ជា​អហេតុកៈ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ឧបេក្ខា ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637831245498597623
ទៅកាន់ទំព័រ៖