ព្រះត្រៃបិដក ភាគ ១០៤

នទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ពឹងផ្អែក​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង នឹងន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា​ផង នឹង​វត្ថុ​ផង។ សេចក្ដី​បំប្រួញ។
 [១២] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​ហា​រប្បច័្ចយ មាន​វារៈ១ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច័្ចយ មាន​វារៈ៦ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់២យ៉ាង​ដទៃ​ក្ដី និស្សយ​វារៈ​ក្ដី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

សំសដ្ឋ​វារៈ


 [១៣] ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ លាយឡំ​នឹង​ទស្សនេ​នប​ហា​តព្វ​ហេតុ​កធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ លាយឡំ​នឹង​ខន្ធ១ ជា​ទស្សនេ​នប​ហា​តព្វ​ហេតុ​កៈ នឹង​ខន្ធ២…។
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637831212934539653
ទៅកាន់ទំព័រ៖