ព្រះត្រៃបិដក ភាគ ១០៤

ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ វត្ថុ អាស្រ័យ​នូវ​ឧបេក្ខា ពួក​ឧបេក្ខា​សហ​គតក្ខន្ធ អាស្រ័យ​នូវ​វត្ថុ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ឧបេក្ខា ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ។ ឧបេក្ខាសហគត​ធម៌​ផង នឧបេក្ខាសហគត​ធម៌​ផង អា​ស្រ័យ​នូវ​នឧបេក្ខាសហគត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ឧបេក្ខា ជា​អហេតុកៈ ពួក​ឧបេក្ខា​សហ​គតក្ខន្ធ អាស្រ័យ​នូវ​ឧបេក្ខា ជា​អហេតុកៈ ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​មហាភូត ពួក​សម្បយុត្ត​កក្ខន្ធ​ផង កដ​ត្តា​រូប​ផង អាស្រ័យ​នូវ​ឧបេក្ខា ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ឧបេក្ខា កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​មហាភូត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​ឧបេក្ខា​សហ​គតក្ខន្ធ អាស្រ័យ​នូវ​វត្ថុ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​មហាភូត ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ឧបេក្ខា​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង អាស្រ័យ​នូវ​វត្ថុ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ ឧបេក្ខាសហគត​ធម៌ អាស្រ័យ​នូវ​ឧបេក្ខាសហគត​ធម៌​ផង នូវ​នឧបេក្ខាសហគត​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ឧបេក្ខា​សហ​គតក្ខន្ធ១ ជា​អហេតុកៈ​ផង នូវ​ឧបេក្ខា​ផង នូវ​ខន្ធ២ …
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637831245696273980
ទៅកាន់ទំព័រ៖