ព្រះត្រៃបិដក ភាគ ១០៤

ខន្ធ២ អាស្រ័យ​នូវ​ឧបេក្ខា​សហ​គតក្ខន្ធ១ផង នូវ​ឧបេក្ខា​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ នូវ​ខន្ធ២ … ខន្ធ២ អាស្រ័យ​នូវ​ឧបេក្ខា​សហ​គតក្ខន្ធ១ ជា​អហេតុកៈ​ផង នូវ​វត្ថុ​ផង នូវ​ខន្ធ២ … មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ​ផង នូវ​ឧបេក្ខា​ផង។ នឧបេក្ខាសហគត​ធម៌ អាស្រ័យ​នូវ​ឧបេក្ខាសហគត​ធម៌​ផង នូវ​នឧបេក្ខាសហគត​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ ជា​អហេតុកៈ​ផង នូវ​ឧបេក្ខា​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ ជា​អហេតុកៈ​ផង នូវ​ពួក​មហាភូត​ផង កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​ផង នូវ​ឧបេក្ខា​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប អាស្រ័យ​នូវ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ឧបេក្ខា អាស្រ័យ​នូវ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​ផង នូវ​វត្ថុ​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ ឧបេក្ខាសហគត​ធម៌​ផង នឧបេក្ខាសហគត​ធម៌​ផង អាស្រ័យ​នូវ​ឧបេក្ខាសហគត​ធម៌​ផង នូវ​នឧបេក្ខាសហគត​ធម៌​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 637831245857361374
ទៅកាន់ទំព័រ៖