ព្រះត្រៃបិដក ភាគ ១០៤
[១០៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១០៨] ឧបេក្ខាសហគតធម៌ ពឹងផ្អែកនឹងឧបក្ខាសហគតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងឧបេក្ខាសហគតក្ខន្ធ១ ជាអហេតុកៈ នឹងខន្ធ២ … មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ បញ្ហា៩ នៃសវិតក្កទុកៈ បណ្ឌិតគប្បីធ្វើឲ្យជាបវត្តិបដិសន្ធិ យ៉ាងនេះ មោហៈទាំង៣ បណ្ឌិតគប្បីធ្វើ ទាំងវត្ថុ បណ្ឌិតគប្បីធ្វើ ក្នុងបវត្តិកាល យ៉ាងនេះ។
[១០៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ
ID: 637831246510423827
ទៅកាន់ទំព័រ៖