ព្រះត្រៃបិដក ភាគ ១០៤
មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៦ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។ ការរាប់ទាំង២ក្រៅនេះក្តី និស្សយវារៈក្តី បណ្ឌិតគប្បីធ្វើយ៉ាងនេះ។
សំសដ្ឋវារៈ
[១១០] ឧបេក្ខាសហគតធម៌ លាយឡំនឹងឧបេក្ខាសហគតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ លាយឡំនឹងឧបេក្ខាសហគតក្ខន្ធ១ នឹងខន្ធ២ … មានបដិសន្ធិ។ (ឧបេក្ខាសហគតទុកៈនេះ) បណ្ឌិត គប្បីធ្វើឲ្យដូចជាសវិតក្កទុកៈផងចុះ។
[១១១] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
[១១២] ឧបេក្ខាសហគតធម៌ លាយឡំនឹងឧបេក្ខាសហគតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ លាយឡំនឹងឧបេក្ខាសហគតក្ខន្ធ១ ជាអហេតុកៈ នឹងខន្ធ២ … មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ លាយឡំនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។ បញ្ហា៥ បណ្ឌិតគប្បីធ្វើឲ្យដូចជាក្នុងសវិតក្កទុកៈផងចុះ។
ID: 637831246787105581
ទៅកាន់ទំព័រ៖