ព្រះត្រៃបិដក ភាគ ១០៤
ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃនឧបេក្ខាសហគតធម៌ ដោយអនន្តរប្បច្ច័យ គឺពួកឧបេក្ខាសហគតក្ខន្ធមុនៗ ជាបច្ច័យនៃឧបេក្ខាក្រោយៗ ដោយអនន្តរប្បច្ច័យ ចុតិចិត្ត ដែលប្រកបដោយឧបេក្ខា ជា (បច្ច័យ) នៃឧបបត្តិចិត្ត ដែលមិនប្រកបដោយឧបេក្ខា អាវជ្ជនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលមិនប្រកបដោយឧបេក្ខា វិបាកមនោធាតុ (ជាបច្ច័យ) នៃវិបាកមនោវិញ្ញាណធាតុ ដែលមិនប្រកបដោយឧបេក្ខា ភវង្គៈ ដែលប្រកបដោយឧបេក្ខា (ជាបច្ច័យ) នៃភវង្គៈ ដែលមិនប្រកបដោយឧបេក្ខា កុសលាកុសល ដែលប្រកបដោយឧបេក្ខា (ជាបច្ច័យ) នៃវុដ្ឋានៈ ដែលមិនប្រកបដោយឧបេក្ខា កិរិយា (ជាបច្ច័យ) នៃវុដ្ឋានៈ ផល (ជាបច្ច័យ) នៃវុដ្ឋានៈ នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដែលមិនប្រកបដោយឧបេក្ខា ដោយអនន្តរប្បច្ច័យ។ ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃឧបេក្ខាសហគតធម៌ផង នៃនឧបេក្ខាសហគតធម៌ផង ដោយអនន្តរប្បច្ច័យ គឺពួកឧបេក្ខាសហគតក្ខន្ធមុនៗ ជាបច្ច័យនៃពួកឧបេក្ខាសហគតក្ខន្ធក្រោយៗផង នៃឧបេក្ខាផង ដោយអនន្តរប្បច្ច័យ។ នឧបេក្ខាសហគតធម៌ ជាបច្ច័យនៃនឧបេក្ខាសហគតធម៌ ដោយអនន្តរប្បច្ច័យ
ID: 637831247307184652
ទៅកាន់ទំព័រ៖