ព្រះត្រៃបិដក ភាគ ១០៤

គឺ​ឧបេក្ខា​មុនៗ ជា​បច្ច័យ​នៃ​ឧបេក្ខា​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​នឧបេក្ខា​សហ​គតក្ខន្ធ​មុនៗ ជា​បច្ច័យ នៃ​ពួក​នឧបេក្ខា​សហ​គតក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ចុតិ​ចិត្ត ដែល​មិន​ប្រកបដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ឧប​បត្តិ​ចិត្ត ដែល​មិន​ប្រកបដោយ​ឧបេក្ខា អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល គឺ​ឧបេក្ខា​មុនៗ ជា​បច្ច័យ​នៃ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ចុតិ​ចិត្ត ដែល​មិន​ប្រកបដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ឧប​បត្តិ​ចិត្ត ដែល​ប្រកបដោយ​ឧបេក្ខា ភវ​ង្គៈ ដែល​មិន​ប្រកបដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​អា​វជ្ជ​នៈ កាយវិញ្ញាណ​ធាតុ (ជា​បច្ច័យ) នៃ​វិបាក​មនោ​ធាតុ វិបាក​មនោវិញ្ញាណ​ធាតុ ដែល​មិន​ប្រកបដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​កិរិយា​មនោវិញ្ញាណ​ធាតុ ភវ​ង្គៈ ដែល​មិន​ប្រកបដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​ភវ​ង្គៈ ដែល​ប្រកបដោយ​ឧបេក្ខា កុសលា​កុសល ដែល​មិន​ប្រកបដោយ​ឧបេក្ខា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ដែល​ប្រកបដោយ​ឧបេក្ខា កិរិយា (ជា​បច្ច័យ) នៃ​វុ​ដ្ឋានៈ ផល ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នឧបេក្ខាសហគត​ធម៌ ជា​បច្ច័យ​នៃ​ឧបេក្ខាសហគត​ធម៌​ផង នៃន​ឧបេក្ខាសហគត​ធម៌​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ឧបេក្ខា​មុនៗ
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637831247482525373
ទៅកាន់ទំព័រ៖