ព្រះត្រៃបិដក ភាគ ១០៤
នទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងខន្ធ១ ជានទស្សនេនបហាតព្វហេតុកៈ នឹងខន្ធ២… ក្នុងខណៈនៃបដិសទ្ធិ។បេ។ ទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ លាយឡំនឹងមោហៈ ដែលប្រកបដោយវិចិកិច្ឆា។ ទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងទស្សនេនបហាតព្វហេតុកធម៌ផង និងនទស្សនេនបហាតព្វហេតុកធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងខន្ធ១ ដែលប្រកបដោយវិចិកិច្ឆាផង នឹងមោហៈផង នឹងខន្ធ២…។
[១៤] ទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ៣ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ នទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងខន្ធ១ ជានទស្សនេនបហាតព្វហេតុកៈ នឹងខន្ធ២…។ ទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង
ID: 637831213167334069
ទៅកាន់ទំព័រ៖