ព្រះត្រៃបិដក ភាគ ១០៤

មូល គឺ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​មុនៗផង ឧបេក្ខា​ផង ជា​បច្ច័យ​នៃ​ពួក​ឧបេក្ខា​សហ​គតក្ខន្ធ​ក្រោយៗផង នៃ​ឧបេក្ខា​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១១៧] ឧបេក្ខាសហគត​ធម៌ ជា​បច្ច័យ​នៃ​ឧបេក្ខាសហគត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣។ នឧបេក្ខាសហគត​ធម៌ ជា​បច្ច័យ​នៃន​ឧបេក្ខាសហគត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ដែល​មិន​ប្រកបដោយ​ឧបេក្ខា ហើយ​ឲ្យ​នូវ​ទាន ដោយចិត្ត ដែល​មិន​ប្រកបដោយ​ឧបេក្ខា នូវ​សីល … នូវ​ឧបោសថកម្ម … ញុំាង​ឈាន មិន​ប្រកបដោយ​ឧបេក្ខា … ញុំាង​វិបស្សនា … ញុំាង​មគ្គ … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល ដែល​មិន​ប្រកបដោយ​ឧបេក្ខា។បេ។ នូវ​បញ្ញា … នូវ​រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ សេចក្តី​ប្រាថ្នា កាយិកសុខ កាយិកទុក្ខ រដូវ និង​ភោជន … អាស្រ័យ​នូវ​សេនាសនៈ នូវ​ឧបេក្ខា
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637831247867472604
ទៅកាន់ទំព័រ៖