ព្រះត្រៃបិដក ភាគ ១០៤
ហើយឲ្យនូវទាន ដោយចិត្ត ដែលមិនប្រកបដោយឧបេក្ខា។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង សម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធាដែលមិនប្រកបដោយឧបេក្ខា។បេ។ សេនាសនៈផង ឧបេក្ខាផង (ជាបច្ច័យ) នៃសទ្ធា ដែលមិនប្រកបដោយឧបេក្ខា។បេ។ នៃបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ មគ្គ ផលសមាបត្តិ និងឧបេក្ខា ដោយឧបនិស្សយប្បច្ច័យ។ នឧបេក្ខាសហគតធម៌ ជាបច្ច័យនៃឧបេក្ខាសហគតធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ឧបនិស្ស័យ៣ គឺបុគ្គលអាស្រ័យនូវសទ្ធា ដែលមិនប្រកបដោយឧបេក្ខា ហើយឲ្យនូវទាន ដោយចិត្ត ដែលប្រកបដោយឧបេក្ខា។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល ដែលមិនប្រកបដោយឧបេក្ខា។បេ។ អាស្រ័យនូវសេនាសនៈ នូវឧបេក្ខា ហើយឲ្យនូវទាន ដោយចិត្ត ដែលប្រកបដោយឧបេក្ខា។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង កាន់យកនូវទ្រព្យដែលគេមិនបានឲ្យ ដោយចិត្ត ដែលប្រកបដោយឧបេក្ខា ពោលនូវពាក្យកុហក នូវពាក្យញុះញង់ … នូវពាក្យអាក្រក់ … នូវពាក្យរោយរាយ … នូវទីត … នូវការប្លន់ … នូវការប្លន់ក្នុងផ្ទះតែមួយ … ក្នុងផ្លូវស្ងាត់ … នូវប្រពន្ធរបស់អ្នកដទៃ … នូវការសម្លាប់អ្នកស្រុក … នូវការសម្លាប់អ្នកនិគម … សទ្ធា ដែលមិនប្រកបដោយឧបេក្ខា។បេ។
ID: 637831248039318929
ទៅកាន់ទំព័រ៖