ព្រះត្រៃបិដក ភាគ ១០៤
សេនាសនៈ (ជាបច្ច័យ) នៃសទ្ធា ដែលប្រកបដោយឧបេក្ខា។បេ។ ជាបច្ច័យនៃសេចក្តីប្រាថ្នា មគ្គ និងផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នឧបេក្ខាសហគតធម៌ ជាបច្ច័យនៃឧបេក្ខាសហគតធម៌ផង នៃនឧបេក្ខាសហគតធម៌ផង ដោយឧបនិស្សយប្បច្ច័យ។ ឧបនិស្ស័យ៣ ដូចគ្នានឹងដំណើរនៃវារៈទី២។ ឧបេក្ខាសហគតធម៌ក្តី នឧបេក្ខាសហគតធម៌ក្តី ជាបច្ច័យនៃឧបេក្ខាសហគតធម៌ ដោយឧបនិស្សយប្បច្ច័យ មានវារៈ៣។
[១១៨] នឧបេក្ខាសហគតធម៌ ជាបច្ច័យនៃនឧបេក្ខាសហគតធម៌ ដោយបុរេជាតប្បច្ច័យ មានវារៈ៣ ដូចគ្នានឹងសប្បីតិកទុកៈដែរ។
[១១៩] ឧបេក្ខាសហគតធម៌ ជាបច្ច័យនៃនឧបក្ខាសហគតធម៌ ដោយបច្ឆាជាតប្បច្ច័យ មានវារៈ៣។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយកម្មប្បច្ច័យ មានវារៈ៦ និងវារៈ៤ ជាសហជាត និងជានានាខណិកៈ ចំណែកវារៈ២ ជានានាខណិកៈ បណ្ឌិតគប្បីធ្វើចុះ។ … ជាបច្ច័យ ដោយវិបាកប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយអាហារប្បច័្ចយ មានវារៈ៤ ជាបច្ច័យដោយឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ជាបច្ច័យ ដោយឈានប្បច្ច័យ មានវារៈ៩
ID: 637831248263116283
ទៅកាន់ទំព័រ៖