ព្រះត្រៃបិដក ភាគ ១០៤
កាមាវចរទុកៈ
បដិច្ចវារៈ
[១២១] កាមាវចរធម៌ អាស្រ័យនូវកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវកាមាវចរក្ខន្ធ១ គឺបដិសន្ធិ … នូវមហាភូត១…។ សេចក្តីបំប្រួញ។ នកាមាវចរធម៌ អាស្រ័យនូវកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនកាមាវចរក្ខន្ធ អាស្រ័យនូវវត្ថុ ក្នុងខណៈនៃបដិសន្ធិ។ កាមាវចរធម៌ក្តី នកាមាវចរធម៌ក្តី អាស្រ័យនូវកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកនកាមាវចរក្ខន្ធ អាស្រ័យនូវវត្ថុ កដត្តារូប អាស្រ័យនូវពួកមហាភូត ក្នុងខណៈនៃបដិសន្ធិ។ នកាមាវចរធម៌ អាស្រ័យនូវនកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវនកាមាវចរក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ កាមាវចរធម៌ អាស្រ័យនូវនកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនកាមាវចរក្ខន្ធ កដត្តារូប អាស្រ័យនូវពួកនកាមាវចរក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ។ កាមាវចរធម៌ក្តី នកាមាវចរធម៌ក្តី អាស្រ័យនូវនកាមាវចរធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637831248784301138
ទៅកាន់ទំព័រ៖