ព្រះត្រៃបិដក ភាគ ១០៤
គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវនកាមាវចរក្ខន្ធ១ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ…។ កាមាវចរធម៌ អាស្រ័យនូវកាមាវចរធម៌ផង នូវនកាមាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនកាមាវចរក្ខន្ធផង នូវពួកមហាភូតផង កដត្តារូប អាស្រ័យនូវពួកនកាមាវចរក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ។ នកាមាវចរធម៌ អាស្រ័យនូវកាមាវចរធម៌ផង នូវនកាមាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវនកាមាវចរក្ខន្ធ១ផង នូវវត្ថុផង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។ កាមាវចរធម៌ក្តី នកាមាវចរធម៌ក្តី អាស្រ័យនូវកាមាវចរធម៌ផង នូវនកាមាវចរធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវនកាមាវចរក្ខន្ធ១ផង នូវវត្ថុផង កដត្តារូប អាស្រ័យនូវខន្ធ២ផង នូវពួកនកាមាវចរក្ខន្ធផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ។ សេចក្តីបំប្រួញ។
[១២២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ
ID: 637831249032036282
ទៅកាន់ទំព័រ៖