ព្រះត្រៃបិដក ភាគ ១០៤
មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៤ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៤ ក្នុងវិគតប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១២៣] កាមាវចរធម៌ អាស្រ័យនូវកាមាវចរធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវកាមាវចរក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ … អហេតុកប្បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ មោហៈ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ។ … ព្រោះនអារម្មណប្បច្ច័យ មានវារៈ៣។
[១២៤] កាមាវចរធម៌ អាស្រ័យនូវកាមាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៣។ នកាមាវចរធម៌ អាស្រ័យនូវនកាមាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺនកាមាវចរាធិបតិ អាស្រ័យនូវពួកនកាមាវចរក្ខន្ធ ខន្ធ៣ អាស្រ័យនូវនកាមាវចរក្ខន្ធ១ ជាវិបាក នូវខន្ធ២ … គឺបដិសន្ធិ។ កាមាវចរធម៌ អាស្រ័យនូវនកាមាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនកាមាវចរក្ខន្ធ ជាវិបាក
ID: 637831249253625231
ទៅកាន់ទំព័រ៖