ព្រះត្រៃបិដក ភាគ ១០៤
ព្រោះអារម្មណប្បច្ច័យ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ ទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងទស្សនេនបហាតព្វហេតុកធម៌ផង នឹងនទស្សនេនបហាតព្វហេតុកធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ប្រហែលគ្នានឹងបដិច្ចវារៈដែរ។ សេចក្ដីបំប្រួញ។
[១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអធិបតិប្បច្ច័យ មានវារៈ២ ក្នុងអនន្តរប្បច្ច័យ មានវារៈ៦ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៦ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
[១៦] នទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលប្រកបដោយវិចិកិច្ឆា លាយឡំនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា។ នទស្សនេនបហាតព្វហេតុកធម៌ លាយឡំនឹងនទស្សនេនបហាតព្វហេតុកធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ លាយឡំនឹងខន្ធ១ ជានទស្សនេនបហាតព្វហេតុកៈ ជាអហេតុកៈ នឹងខន្ធ២… ក្នុងខណៈនៃអហេតុកប្បដិសន្ធិ មោហៈ ដែលប្រកបដោយឧទ្ធច្ចៈ លាយឡំនឹងពួកខន្ធ ដែលប្រកបដោយឧទ្ធច្ចៈ។
[១៧] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៦ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៦ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៦ ក្នុងនកម្មប្បច្ច័យ មានវារៈ៤
ID: 637831213575155546
ទៅកាន់ទំព័រ៖