ព្រះត្រៃបិដក ភាគ ១០៤

មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១២៩] កាមាវចរ​ធម៌ ពឹងផ្អែក​នឹង​កាមាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ ពឹងផ្អែក​នឹង​កា​មា​វចរ​ក្ខន្ធ១ ជា​អហេតុកៈ … អហេតុកប្បដិសន្ធិ ចក្ខុវិញ្ញាណ រាប់​តាំងពី​ពួក​អសញ្ញ​សត្វ សុទ្ធតែ​ពឹងផ្អែក​នឹង​ចក្ខ្វាយតនៈ នឹង​កាយាយតនៈ … ពួក​កា​មា​វចរ​ក្ខន្ធ ជា​អហេតុកៈ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ​ផង នឹង​វត្ថុ​ផង។ … ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ។
 [១៣០] កាមាវចរ​ធម៌ ពឹងផ្អែក​នឹង​កាមាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ដរាបដល់​ពួក​អសញ្ញ​សត្វ។ នកា​មា​វចរ​ធម៌ ពឹងផ្អែក​នឹង​កាមាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​នកា​មា​វចរា​ធិប​តិ ពឹងផ្អែក​នឹង​វត្ថុ ពួក​នកា​មា​វចរ​ក្ខន្ធ ជា​វិបាក ពឹងផ្អែក​នឹង​វត្ថុ បដិសន្ធិ។ កាមាវចរ​ធម៌​ក្តី នកា​មា​វចរ​ធម៌​ក្តី ពឹងផ្អែក​នឹង​កាមាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ពួក​នកា​មា​វចរ​ក្ខន្ធ ជា​វិបាក ពឹងផ្អែក​នឹង​វត្ថុ
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637831250229945342
ទៅកាន់ទំព័រ៖