ព្រះត្រៃបិដក ភាគ ១០៤
ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត គឺបដិសន្ធិ។ នកាមាវចរធម៌ ពឹងផ្អែកនឹងនកាមាវចរធម៌ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ មានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ កាមាវចរធម៌ ពឹងផ្អែកនឹងកាមាវចរធម៌ផង នឹងនកាមាវចរធម៌ផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ ដូចគ្នានឹងបដិច្ចវារៈដែរ។ មូល គឺនកាមាវចរាធិបតិ ពឹងផ្អែកនឹងពួកនកាមាវចរក្ខន្ធផង នឹងវត្ថុផង ខន្ធ៣ ពឹងផ្អែកនឹងនកាមាវចរក្ខន្ធ១ ជាវិបាកផង នឹងវត្ថុផង នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ។បេ។ មូល គឺខន្ធ៣ ពឹងផ្អែកនឹងកាមាវចរក្ខន្ធ១ ជាវិបាកផង នឹងវត្ថុផង នឹងខន្ធ២ … ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកនកាមាវចរក្ខន្ធជាវិបាកផង នឹងពួកមហាភូតផង គឺបដិសន្ធិ។ … ព្រោះនឧបនិស្សយប្បច្ច័យ មានវារៈ៣ ព្រោះនអាសេវនប្បច្ច័យ (បានដល់វារៈ) ដែលបណ្ឌិតគប្បីកំណត់ថាជាវិបាក ក្នុងសុទ្ធកៈ ផង ក្នុងអរូបមិស្សកៈផង (ឯវារៈ) ក្នុងរូបមិស្សកៈ មិនមានទេ។
[១៣១] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៤ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩
ID: 637831250440484358
ទៅកាន់ទំព័រ៖