ព្រះត្រៃបិដក ភាគ ១០៤

ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ការរាប់​វារៈ២ក្រៅ​នេះ​ក្តី និស្សយ​វារៈ​ក្តី បណ្ឌិត គប្បី​ធ្វើ​យ៉ាងនេះ​ផង​ចុះ។

សំសដ្ឋ​វារៈ


 [១៣២] កាមាវចរ​ធម៌ លាយឡំ​នឹង​កាមាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ លាយឡំ​នឹង​កា​មា​វចរ​ក្ខន្ធ១ នឹង​ខន្ធ២ … បដិសន្ធិ។ នកា​មា​វចរ​ធម៌ លាយឡំ​នឹងន​កាមាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ លាយឡំ​នឹងន​កា​មា​វចរ​ក្ខន្ធ១ នឹង​ខន្ធ២ … បដិសន្ធិ។
 [១៣៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
 [១៣៤] កាមាវចរ​ធម៌ លាយឡំ​នឹង​កាមាវចរ​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ លាយឡំ​នឹង​កា​មា​វចរ​ក្ខន្ធ១ ជា​អហេតុកៈ នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។បេ។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637831250744171386
ទៅកាន់ទំព័រ៖