ព្រះត្រៃបិដក ភាគ ១០៤

ដោយហេតុ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ។ មូល គឺ​ពួក​នកា​មា​វចរ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​បដិសន្ធិ។
 [១៣៧] កាមាវចរ​ធម៌ ជា​បច្ច័យ​នៃ​កាមាវចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន នូវ​សីល … នូវ​ឧបោសថកម្ម … ពិចារណា​នូវ​ពួក​អំពើ​ដែល​សន្សំ​ហើយ ក្នុង​កាលមុន ត្រេកអរ រីករាយ រាគៈ ប្រារព្ធ​នូវ​ហេតុ​នោះ។បេ។ ទោមនស្ស កើតឡើង ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​គោត្រភូ ពិចារណា​នូវ​វោ​ទានៈ នូវ​ពួក​កិលេស ដែល​លះបង់​ហើយ … នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ … នូវ​ពួក​អំពើ​ដែល​ខ្លួន​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន … អំពី​ឈាន … នូវ​ចក្ខុ … នូវ​វត្ថុ … នូវ​ពួក​កា​មា​វចរ​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង រូបាយតនៈ(ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ​…។ កាមាវចរ​ធម៌ ជា​បច្ច័យ​នៃ​នកា​មា​វចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកបដោយ​កាមាវចរចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​កា​មា​វចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 637831251198822052
ទៅកាន់ទំព័រ៖