ព្រះត្រៃបិដក ភាគ ១០៤

និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នកា​មា​វចរ​ធម៌ ជា​បច្ច័យ​នៃ​នកា​មា​វចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​និព្វាន ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដោយ​អារម្មណ​ប្ប​ច្ច័​យ បុគ្គល​ដឹង​នូវ​ចិត្ត​របស់​បុគ្គល អ្នក​ប្រកប​ដោយ​នកា​មា​វចរ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ ( ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពួក​នកា​មា​វចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុពេ្វ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នកា​មា​វចរ​ធម៌ ជា​បច្ច័យ​នៃ​កាមាវចរ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន តេ្រ​កអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិ​កើតឡើង ញ្រេះ​បា្រ​រព្ធ​នូវ​ហេតុ​នោះ ពួក​ព្រះ​អរិយៈ​ចេញ​អំពី​មគ្គ ពិចារណា​នូវ​មគ្គ នូវ​ផល … ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន​ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ និង​កិរិយា​ពិចារណា ដោយ​អារម្មណ​ប្ប​ច្ច័​យ ពិចារណា​នូវ​អាកាសានញ្ចាយតនៈ ពិចារណា​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ ពិចារណា​នូវ​អា​កិ​ញ្ចញ្ញា​យតន ពិ​ចារ​ណា​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពិចារណា​នូវ​ទិព្វចក្ខុ
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637831251390144969
ទៅកាន់ទំព័រ៖