ព្រះត្រៃបិដក ភាគ ១០៤

ពិចារណា​នូវ​ទិព្វសោត​ធាតុ ពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ នូវ​ចេ​តោ​បរិ​យញ្ញា​ណ…។បេ។ នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ … យថា​កម្មុ​បគញ្ញាណ … ពិចារណា​នូវ​អនាគ​តំសញ្ញាណ នូវ​ពួក​នកា​មា​វចរ​ក្ខន្ធ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង។
 [១៣៨] កាមាវចរ​ធម៌ ជា​បច្ច័យ​នៃ​កាមាវចរ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … នូវ​ពួក​អំពើ​ដែល​ខ្លួន​សន្សំ​ល្អ​ហើយ ក្នុង​កាលមុន ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា តេ្រ​កអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិ​កើតឡើង ញ្រេះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ពួក​សេក្ខបុគ្គល​ធ្វើ​នូវ​គោត្រភូ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា នូវ​ចក្ខុ … នូវ​វត្ថុ … ធ្វើ​នូវ​ពួក​កា​មា​វចរ​ក្ខន្ធ ឲ្យ​ជាទី​គោរព ហើ​យតេ្រ​កអរ រីករាយ រាគៈ កើតឡើង ទិដ្ឋិ​កើតឡើង ញ្រេះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​កាមាវច​រា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នកា​មា​វចរ​ធម៌ ជា​បច្ច័យ​នៃ​នកា​មា​វចរ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ព្រះនិព្វាន
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637831251577963785
ទៅកាន់ទំព័រ៖