ព្រះត្រៃបិដក ភាគ ១០៤

ជា​បច្ច័យ​នៃ​មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ឯសហជាតា​ធិប​តិ គឺ​នកា​មា​វចរា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នកា​មា​វចរ​ធម៌ ជា​បច្ច័យ​នៃ​កាមាវចរ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ចេញ​អំពី​ឈាន ធ្វើ​នូវ​ឈាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ … ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា នូវ​ផល … ធ្វើ​នូវ​និពា្វន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ព្រះ​និពា្វន ជា​បច្ច័យ​នៃ​គោត្រភូ និង​វោ​ទានៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ ធ្វើ​នូវ​អាកាសានញ្ចាយតនៈ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា វិ​ញ្ញាណ​ញ្ចា​យតនៈ … នូវ​អា​កិ​ញ្ចញ្ញា​យតនៈ នេវ​សញ្ញា​នា​សញ្ញា​យតនៈ ទិព្វចក្ខុ ទិព្វសោត​ធាតុ និង​ឥទិ្ធ​វិធ​ញ្ញាណ​…។បេ។ ធ្វើ​នូវ​អនាគ​តំសញ្ញាណ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ពួក​នកា​មា​វចរ​ក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​អំពើនោះ ឲ្យ​ជាទី​គោរព ទិដ្ឋិ​…។ ឯសហជាតា​ធិប​តិ គឺ​នកា​មា​វចរា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នកា​មា​វចរ​ធម៌
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637831251746118230
ទៅកាន់ទំព័រ៖