ព្រះត្រៃបិដក ភាគ ១០៤

ជា​បច្ច័យ​នៃ​កាមាវចរ​ធម៌​ផង នៃ​នកា​មា​វចរ​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ សហជាតា​ធិប​តិ គឺ​នកា​មា​វចរា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [១៣៩] កាមាវចរ​ធម៌ ជា​បច្ច័យ​នៃ​កាមាវចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​កា​មា​វចរ​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ អនុលោម (ជា​បច្ច័យ) នៃ​វោ​ទានៈ អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ពួក​កា​មា​វចរ​ក្ខន្ធ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ កាមាវចរ​ធម៌ ជា​បច្ច័យ​នៃ​នកា​មា​វចរ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ កាមាវចរ​ចុតិ​ចិត្ត (ជា​បច្ច័យ) នៃ​នកា​មា​វចរ​ឧប​បត្តិ​ចិត្ត អា​វជ្ជ​នៈ ជា​បច្ច័យ​នៃ​ពួក​នកា​មា​វចរ​ក្ខន្ធ ដោយ​អនន្ត​ប្ប​ច្ច័​យ ពួក​កា​មា​វចរ​ក្ខន្ធ ជា​បច្ច័យ​នៃ​នកា​មា​វចរ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ បរិកម្ម​នៃ​បឋមជ្ឈាន ជា​បច្ច័យ​នៃ​បឋមជ្ឈាន ដោយ​អនន្តរ​ប្ប​ច្ច័​យ។បេ។ នៃ​ចតុត្ថជ្ឈាន​…។បេ។ បរិកម្ម​នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​…។បេ។ នៃ​ទិព្វចក្ខុ ទិព្វសោត​ធាតុ ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637831251948475061
ទៅកាន់ទំព័រ៖