ព្រះត្រៃបិដក ភាគ ១០៤
បុពេ្វនិវាសានុស្សតិញ្ញាណ និងយថាកម្មុបគញ្ញាណ … បរិកម្មនៃអនាគតំសញ្ញាណ ជាបច្ច័យនៃអនាគតំសញ្ញាណ ដោយអនន្តរប្បច្ច័យ គោត្រភូ (ជាបច្ច័យ) នៃមគ្គ វោទានៈ (ជាបច្ច័យ) នៃមគ្គ អនុលោម ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ នកាមាវចរធម៌ ជាបច្ច័យនៃនកាមាវចរធម៌ ដោយអនន្តរប្បច្ច័យ គឺពួកនកាមាវចរក្ខន្ធមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ មគ្គ (ជាបច្ច័យ) នៃផល ផល (ជាបច្ច័យ) នៃផល នេវសញ្ញានាសញ្ញាយតនៈ របស់បុគ្គល កាលចេញអំពីនិរោធ ជាបច្ច័យនៃផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ នកាមាវចរធម៌ ជាបច្ច័យនៃកាមាវចរធម៌ ដោយអនន្តរប្បច្ច័យ គឺនកាមាវចរចុតិចិត្ត (ជាបច្ច័យ) នៃកាមាវចរឧបបត្តិចិត្ត នកាមាវចរភវង្គ (ជាបច្ច័យ) នៃអាវជ្ជនៈ ពួកនកាមាវចរក្ខន្ធ ជាបច្ច័យនៃកាមាវចរវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ … ជាបច្ច័យ ដោយសមនន្តរប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ មានវារៈ៧ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ មានវារៈ៧។
[១៤០] កាមាវចរធម៌ ជាបច្ច័យនៃកាមាវចរធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ
ID: 637831252165190390
ទៅកាន់ទំព័រ៖