ព្រះត្រៃបិដក ភាគ ១០៤
អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ជាកាមាវចរៈ ហើយឲ្យនូវទាន នូវសីល … នូវឧបោសថកម្ម … នូវវិបស្សនា…។បេ។ ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីល ជាកាមាវចរៈ។បេ។ នូវបញ្ញា … នូវរាគៈ សេចក្តីប្រាថ្នា កាយិកសុខ កាយិកទុក្ខ រដូវ និងភោជន … អាស្រ័យនូវសេនាសនៈ ហើយឲ្យនូវទាន នូវវិបស្សនា …។បេ។ សម្លាប់នូវសត្វ។បេ។ បំបែកនូវសង្ឃ សទ្ធា ជាកាមាវចរៈ។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា ជាកាមាវចរៈ។បេ។ ជាបច្ច័យនៃសេចក្តីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ។ កាមាវចរធម៌ ជាបច្ច័យនៃនកាមាវចរធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ជាកាមាវចរៈ ញុំាងនកាមាវចរជ្ឈាន ឲ្យកើតឡើង ញុំាងមគ្គ … ញុំាងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង នូវសីលជាកាមាវចរៈ…។បេ។អាស្រ័យនូវសេនាសនៈ ញុំាងនកាមាវចរជ្ឈាន ឲ្យកើតឡើង ញុំាងមគ្គ … ញុំាងអភិញ្ញា … ញុំាងសមាបត្តិ ឲ្យកើតឡើង សទ្ធាជាកាមាវចរៈ…។បេ។ សេនាសនៈ ជាបច្ច័យនៃនកាមាវចរសទ្ធា។បេ។
ID: 637831252335655684
ទៅកាន់ទំព័រ៖