ព្រះត្រៃបិដក ភាគ ១០៤

ជា​បច្ច័យ​នៃ​បញ្ញា មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បរិកម្ម​នៃ​បឋមជ្ឈាន ជា​បច្ច័យ​នៃ​បឋមជ្ឈាន។បេ។ នៃ​ចតុត្ថជ្ឈាន … នៃ​អាកាសានញ្ចាយតនៈ … នៃ​បឋម​មគ្គ … បរិកម្ម​នៃ​ចតុត្ថ​មគ្គ​…។បេ។ នកា​មា​វចរ​ធម៌ ជា​បច្ច័យ​នៃ​នកា​មា​វចរ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា មិនមែន​ជា​កាមាវច​រៈ ញុំាង​ឈាន​មិនមែន​ជា​កាមាវច​រៈ ឲ្យ​កើតឡើង ញុំាង​មគ្គ … ញុំាង​អភិញ្ញា … ញុំាង​សមាបត្តិ ឲ្យ​កើតឡើង នូវ​សីល​មិនមែន​ជា​កាមាវច​រៈ​…។បេ។ អាស្រ័យ​នូវ​បញ្ញា ញុំាង​ឈាន​មិនមែន​ជា​កាមាវច​រៈ ឲ្យ​កើតឡើង ញុំាង​មគ្គ … ញុំាង​អភិញ្ញា … ញុំាង​សមាបត្តិ​ឲ្យ​កើតឡើង សទ្ធា​មិនមែន​ជា​កាមាវច​រៈ​…។បេ។ បញ្ញា ជា​បច្ច័យ​នៃ​សទ្ធា​មិនមែន​ជា​កាមាវច​រៈ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បឋមជ្ឈាន ជា​បច្ច័យ​នៃ​ទុតិយជ្ឈាន ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។បេ។ តតិយជ្ឈាន … ចតុត្ថជ្ឈាន … អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637831252531070235
ទៅកាន់ទំព័រ៖