ព្រះត្រៃបិដក ភាគ ១០៤
ជាបច្ច័យនៃនេវសញ្ញានាសញ្ញាយតនៈ ដោយឧបនិស្សយប្បច្ច័យ បឋមមគ្គ (ជាបច្ច័យ) នៃទុតិយមគ្គ ទុតិយមគ្គ (ជាបច្ច័យ) នៃតតិយមគ្គ តតិយមគ្គ ជាបច្ច័យនៃចតុត្ថមគ្គ ដោយឧបនិស្សយប្បច្ច័យ មគ្គ ជាបច្ច័យនៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នកាមាវចរធម៌ ជាបច្ច័យនៃកាមាវចរធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសន្ធា មិនមែនជាកាមាវចរៈ ហើយឲ្យនូវទាន នូវសីល … នូវឧបោសថកម្ម … ញុំាងវិបស្សនា ឲ្យកើតឡើង ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ នូវសីលមិនមែនជាកាមាវចរៈ…។បេ។ អាស្រ័យនូវបញ្ញា ហើយឲ្យនូវទាន នូវសីល … នូវឧបោសថកម្ម … ញុំាងវិបស្សនា ឲ្យកើតឡើង ដំឡើងនូវមានះ ប្រកាន់នូវទិដ្ឋិ សទ្ធាមិនមែនជាកាមាវចរៈ…។បេ។ បញ្ញា ជាបច្ច័យនៃសទ្ធាជាកាមាវចរៈ នៃបញ្ញា រាគៈ សេចក្តីប្រាថ្នា កាយិកសុខ និងកាយិកទុក្ខ ដោយឧបនិស្សយប្បច្ច័យ ពួកព្រះអរិយៈ អាស្រ័យនូវមគ្គ ពិចារណាឃើញនូវពួកសង្ខារ ថាមិនទៀង មគ្គជាបច្ច័យនៃអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា
ID: 637831252713873718
ទៅកាន់ទំព័រ៖