ព្រះត្រៃបិដក ភាគ ១០៤
វត្ថុ ជាបច្ច័យនៃពួកនកាមាវចរក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯបុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកនកាមាវចរក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ នកាមាវចរធម៌ ជាបច្ច័យនៃកាមាវចរធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺពួកនកាមាវចរក្ខន្ធ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ គឺបដិសន្ធិ។ ឯបច្ឆាជាត គឺពួកនកាមាវចរក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។
[១៤៤] កាមាវចរធម៌ ជាបច្ច័យនៃកាមាវចរធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សេចក្តីបំប្រួញ។ កាមាវចរធម៌ ជាបច្ច័យនៃនកាមាវចរធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺវត្ថុ ជាបច្ច័យនៃពួកនកាមាវចរក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ ឯបុរេជាត គឺដោយទិព្វចក្ខុ … ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ នកាមាវចរធម៌ ជាបច្ច័យនៃនកាមាវចរធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត។ សេចក្តីបំប្រួញ។
ID: 637831253350150960
ទៅកាន់ទំព័រ៖